ភ្លើងសូឡាចំនួន៣១៥បង្គោល ត្រូវបានដាក់បំភ្លឺតាមផ្លូវទូទាំងឃុំគោកបល្ល័ង្គ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ភ្លើងសូឡាចំនួន៣១៥បង្គោល ត្រូវបានដាក់បំភ្លឺតាមផ្លូវទូទាំងឃុំគោកបល្ល័ង្គ

បន្ទាយមានជ័យ ៖ ឃុំគោកបង្ល័ង ដែលជាឃុំមួយនៅដាច់ស្រយាលពីទីប្រជុំខេត្ត ជាប់នឹងតំបន់បឹងទន្លេសាប ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងតែប្រែមុខមាត់ថ្មី ដែលធ្លាប់តែងងឹតតាមផ្លូវនៅពេលរាត្រី ត្រូវបានភ្លឺនិងមានសោភ័ណភាពតាមរយៈការបំពាក់ភ្លើងបំភ្លឺសូឡា ចំនួន៣១៥បង្គោល ដែលអាជ្ញាធរឃុំទទួលបានពីក្រុមការងារចុះជួយមូលដ្ឋានឃុំ ផ្តល់អោយនិងបានចាត់ចែងដាក់តាមផ្លូវមេ និងតាមផ្លូវបំបែកតូចៗ ។

លោក ម៉ៅ សំអុន មេឃុំគោកបល័្លង្គ បានអោយដឹងថា ដោយទទួលបានការឧបត្ថម្ភនូវបង្គោលដែក និងភ្លឺងបំភ្លឺសូឡាពីឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ចំនួន៣១៥បង្គោលភ្លើងសូឡា ដើម្បីអោយឃុំយកទៅដាំដាក់អមសងខាងផ្លូវទូទាំង៨ភូមិនៃឃុំ ។

លោកបានបន្តថា ដើម្បីអោយមានសោភ័ណភាព និងរបៀបរៀបរយលោកបានប្រគល់អោយទៅលោកមេភូមិទាំង៨ សហការជាមួយមួយក្រុមយុវជន ដោយមានការសម្របសម្រួលពីក្រុមការងារឃុំធ្វើយ៉ាងណា ដាំអោយការដាក់ត្រង់ជួរនិងកុំប៉ះពាល់ដល់ផ្ទះពលរដ្ឋ ។ ជំហានដំបូងនៃការដាក់បង្គោលភ្លើងសូឡានេះ គឺ ដាក់តាមផ្លូវលេខ៥៦C ដែលជាផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្សារអូរស្ងួត ។


បើតាមប្រសាសន៍របស់ឯកឧត្តម តាន់ ផាន់ណារ៉ា តាមរយៈលោកមេឃុំ លោកនឹងផ្តល់ភ្លើងសូឡាននេះបន្ថែមទៀត ដើម្បីបំពាក់អោយគ្រប់តាមផ្លូវទូទាំងភូមិទាំង៨ នៃឃុំគោកបល្ល័ង្គ ធ្វើយ៉ាងណាអោយទូទាំងឃុំភ្លឺបំព្រងនៅពេលយប់ ។ ក្រៅពីការផ្តល់នៅភ្លឺងសូឡាឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី បានផ្តល់ថវិការជួសជុលផ្លូវក្នុងភូមិ និងផ្តល់ថវិកាសំភារៈដល់ពលរដ្ឋក្នុងមូលដ្ឋានដែលជួបការលំបាក ។


បើតាមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៃឃុំគោកបល្ល័ង្គ ស្រុកមង្គលបុរី បានអោយដឹងថា ពួកគាត់សប្បាយរីករាយជាមួយសមិទ្ធិផលថ្មី នៃបង្គោលភ្លើងសូឡាដែលមិនធ្លាប់មាននៅមូលដ្ឋានរបស់ពួកគាត់ ។ វាមិនថែមតែបានបំភ្លឺផ្លូវនេះទេ វាថែមទាំងធ្វើអោយឃុំមានសោភ័ណភាព មានសុវត្ថិភាពនៅពេលធ្វើដំណើរមិនថាសិស្សសាលា ឬប្រជាពលរដ្ឋប្រកបរបររកស៊ីឡើយ ។

សូមបញ្ជក់ថា តាមលោកមេឃុំសូឡានដែលបំពាក់តាមផ្លូវខាងលើ មានតំលៃទាំងបង្គោលនិងសូឡាមានតំលៃសរុបទាំងអស់៤៥ដុល្លាក្នុងមួយដើម ៕













Post a Comment (0)
Previous Post Next Post