ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន០២គ្រួសារ ទទួលបានអំណោយ មនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន០២គ្រួសារ ទទួលបានអំណោយ មនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង ដែលមានលោក លាង វាសនា ជាអភិបាលក្រុង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ០២ខ្នងកាលពីព្រឹកម្សិលមិញស្ថិតនៅត្រង់ចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

នាឱកាសនោះដែរ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង ក៏បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដោយបានចូលរួមសោកស្តាយចំពោះបងប្អូនដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះនេះ និងបានបញ្ជាក់ថា ទីណាមានទុក្ខលំបាក ទីនោះតែងតែមានវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចុះទៅជួយនិងអន្តរាគមន៍ភ្លាមៗដោយមិនទុកនរណាម្នាក់ចោលឡើយ។

សូមបញ្ជាក់ថា អំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបងយកមកផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ៥០គីឡូក្រាម , ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ, ត្រីខ ០១យួរ, មី ០២កេស, សំពត់កៅស៊ូ ០១ (ទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ) ,កន្ទេល ,មុង , ភួយ និងថវិកាចំនួន ២០០,០០០រៀល ម្ភៃម៉ឺនរៀល ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post