អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយ មកដាក់ក្នុងផ្ទះបរិច្ចាគ នៅគ្រប់ទីតាំងទាំងអស់ ក្នុង ខេត្ត ដើម្បីជួយដល់បង ប្អូនទុរគតជន និងមានជីវភាពខ្វះខាត។


លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា វប្បធម៌ នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើដ៏ប្រពៃថ្លៃថ្លានេះទទួល បាន នូវការសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃមិនអាចកាត់ថ្លៃបាន និងការមិនរើសអើងចំពោះ ពលរដ្ឋណាម្នាក់ ឬជាតិសាសន៌ណាមួយ ដែលជួបការលំបាក ដូច្នេះ កាយវិការដ៏ប្រពៃនេះ បានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរគ្រប់រូប។


លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាន៍បន្តថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និង រងគ្រោះ ដោយគ្រោះមហន្តរាយ និង ឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិន មាន ការរើស អើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា ការនយោបាយអ្វីឡើយ ជាពិសេសបានផ្តាំផ្ញើ ដល់មន្ត្រី មូលដ្ឋាន គ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុក្ខដាក់ចំពោះ ជីវភាពរស់នៅប្រជាពលរដ្ឋ ដោយមិន បណ្តោយ ឱ្យ ពលរដ្ឋណាម្នាក់ស្លាប់ អត់បាយដោយមិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ។

 

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍អំពាវនាវ ដល់បង ប្អូនសប្បុរសជន ទាំងក្នុង ខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការ ចែករំលែកដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ក្នុងផ្ទះ បរិច្ចាគនេះ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ដើម្បីដោះស្រាយជីវភាពរស់ នៅ ប្រចាំថ្ងៃ។

 

សូមបញ្ជាក់ថា៖ «ផ្ទះបរិច្ចាគ» ដែលមានទីតាំងនៅទូទាំងខេត្ត ត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈគ្រឿងឧបភោគបរិភោគ សម្រាប់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៕






Post a Comment (0)
Previous Post Next Post