ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤ពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤ពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ


ប៉ៃលិន ៖ ក្រុមប្រឹក្សាខេត្តប៉ៃលិនកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ខ្លួនក្រោមការចូលរួមពីសំណាក់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្តប្រធានមន្ទីរជុំវិញខេត្តផងដែរ។

ជារួមកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ មួយចំនួន ដើម្បីរុញច្រានការងាររដ្ឋបាល និងការអភិវឌ្ឍក្នុងខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន៖ ពិនិត្យឡើងវិញនូវកំណត់ហេតុ នៃកិច្ចប្រជុំកន្លងមក ដើម្បីតាមដានវឌ្ឍនភាព និងលទ្ធផល នៃការអនុវត្តទិសដៅការងារ ដែលបានដាក់ចេញ , ពិនិត្យលើរបាយការណ៍សកម្មភាព និងលទ្ធផលការងារ របស់គណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការពិភាក្សា លើផែនការសកម្មភាព ការងារហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័ស និងមានតម្លាភាព។

កិច្ចប្រជុំវិសាមញ្ញនេះ ក៍បានបានស្តែងឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ (ក្រុមប្រឹក្សាខេត្ត) និងស្ថាប័ននីតិប្រតិបត្តិ (គណៈអភិបាលខេត្ត) ក្នុងការរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យកាន់តែមានការរីកចម្រើន លើគ្រប់វិស័យផងដែរ។

សូមបញ្ជក់ថា ខេត្តប៉ៃលិនក្រោមការការដឹកនាំរបស់រដ្ឋាភិបាលអាណត្តិទី៧ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីនិងក្រោមការដឹកនាំផ្ទាល់ពីលោកជំទាវបណ្ឌិតបាន ស្រីមុំ កាន់តែធ្វើអោយខេត្តមានការអភិវឌ្ឍន៍រីកចំរើន មានសោភ័ណភាពសណ្តាប់ធ្នាប់ល្អក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកំសាន្តនិងប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថិភាព ៕
















Post a Comment (0)
Previous Post Next Post