រថយន្តបាញ់ស៊ីម៉ង់ត៍ក្រុមហ៊ុន តាំងណាំសែ បុកប៉ះជាមួយម៉ូតូ SCOOPY បណ្តាលអោយក្មេងស្រីសិស្សសាលាម្នាក់រងរបួសធ្ងន់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រថយន្តបាញ់ស៊ីម៉ង់ត៍ក្រុមហ៊ុន តាំងណាំសែ បុកប៉ះជាមួយម៉ូតូ SCOOPY បណ្តាលអោយក្មេងស្រីសិស្សសាលាម្នាក់រងរបួសធ្ងន់

បាត់ដំបង ៖ ក្មេងស្រីសិស្សសាលាម្នាក់រងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់រវាងម៉ូតូនិងរថយន្តបាញ់ស៊ីម៉ង់ត៍នៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភ្លើងស្តុបផ្សារបឹងឈូក ស្ថិតក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដា SCOOPY ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AY-6781 បើកបរដោយក្មេងស្រីសិស្សសាលាម្នាក់ ទិសដៅពីកើតទៅលិច ចំណែករថយន្តជាប្រភេទរថយន្តបាញ់ស៊ីម៉ង់ត៍របស់ក្រុមហ៊ុនតាំងណាំសែ ពណ៌ស ដែលមានផ្លាកលេខ បាត់ដំបង 5A-0079 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលមកបុកម៉ូតូខាងលើអោយដួល ខ្ទាតក្មេងសិស្សសាលាចូលរថយន្តបណ្តាលអោយរងរបួសធ្ងន់ ហើយរថយន្តព្យាយាមបើករត់តែត្រូវសមត្ថកិច្ចតាមស្ទាក់បាន។

 

ក្រោយពេលកើតហេតុក្មេងស្រីសិស្សសាលាត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post