ផ្ទះលក់ចាប់ហួយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ៥០០០០ដុល្លារ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ផ្ទះលក់ចាប់ហួយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ៥០០០០ដុល្លារ

បាត់ដំបង ៖ ផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ០០និង៣០នាទី ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្រុមទី១៣ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង

ករណីអគ្គិភ័យខាងលើនេះដែរបានបណ្ដាលឱ្យឆេះផ្ទះលក់ចាប់ហួយ០១ខ្នងទំហំ ១៣ម៉ែត្រ x ៣០ម៉ែត្រ ធ្វើអំពីថ្ម ដំបូលប្រក់ស័ង្កសី និងខូចខាតអីវ៉ាន់ចាប់ហួយប្រមាណ៧០%សរុបជាទឹកប្រាក់អស់ប្រហែល ៥០,០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក)ដែលម្ចាស់ផ្ទះឈ្មោះ រឿន សារិន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើភ្លាមៗនោះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចេញរថយន្តចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យស្រុកបវេល ០១គ្រឿង ចេញអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្ត និងរថយន្តដឹកទឹកលក់អស់ចំនួន ០១រថយន្តផងដែរ ហើយមូលហេតុកំពុងស្ថិតក្នុងការស្រាវជ្រាវ ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post