ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូ០១គ្រឿងផ្សេងទៀតបុកពេញទំហឹង បណ្តាលអោយរបួសធ្ងន់ស្រាល០២នាក់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូ០១គ្រឿងផ្សេងទៀតបុកពេញទំហឹង បណ្តាលអោយរបួសធ្ងន់ស្រាល០២នាក់

បាត់ដំបង ៖ យ៉ាងហោចណាស់បុរស០២នាក់បានរងរបួសធ្ងន់ ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង ១១និង៥០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅលើផ្លូវបេតុងខាងក្រោយសាលាពន្លឺសិល្បះ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1BT-9568 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង (ឆ្លងផ្លូវ) ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា CLICK ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AQ-0237 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមពេញទំហឹងបណ្តាលអោយរងរបួ.សធ្ង.ន់ស្រាលទាំង០២នាក់តែម្តង។

 

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាលតាមផ្លូវច្បាប់៕



ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post