បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅប៉ះម៉ូតូមួយគ្រឿងបណ្តាលអោយនារីម្នាក់ រងរបួសដាច់រលាត់ជើងនិងដៃ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅប៉ះម៉ូតូមួយគ្រឿងបណ្តាលអោយនារីម្នាក់ រងរបួសដាច់រលាត់ជើងនិងដៃ

បាត់ដំបង ៖ នារីម្នាក់បានរងរបួសរលាត់ជង្គង់ ភ្លៅ និងម្រាមដៃ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ចំណុចខាងលិចក្បែរស្ពានវត្តគរ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AP-5948 បើកបរដោយនារីម្នាក់ ទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក Vitz ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-2739បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង(ឆ្លងផ្លូវ) ក៏បានជ្រុលទៅបុកម៉ូតូខាងលើអោយដួលបណ្តាលអោយនារីអ្នកបើកបររងរបួសតែម្តង។

ក្រោយពេលកើតហេតុនារីរងគ្រោះត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តជួយសំណងទៅខាងភាគីម៉ូតូចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងផងដែរ ៕



ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post