ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ
អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
បានដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាព
ឆបោកតាមប្រព័ន្ធ បច្ចេក វិទ្យា (Online Scams)
នៅក្នុងមូលដ្ឋានក្រុង/ស្រុក និងឃុំ/សង្កាត់ ដើម្បីថែរក្សា សន្តិសុខ
សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖
ការងារទប់ស្កាត់ សកម្មភាព ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams)គឺជាកិច្ចការ អាទិភាព និងជាការងារដ៏ចម្បងបំផុត សម្រាប់
អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ ដែលទាមទារ
ឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្ត ទុក ដាក់
និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះ ប្រកប ដោយប្រសិទ្ធ ភាពខ្ពស់
យោងតាមបទបញ្ជារបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ជានាយករដ្ឋមន្ត្រី។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖
ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទ ល្មើសបច្ចេកវិទ្យា(Online
Scam) នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺក្នុងគោលបំណងរឹត
បន្តឹងនៃការអនុវត្តរបប សន្តិសុខ សង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈទាំងមូល
ស្របតាមវិធានការចាំបាច់ របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់
លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យ ការតាំងទីលំនៅ
របស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេស
ដែលលួចចូលមករស់នៅក្នុងខេត្ត ដោយ ខុសច្បាប់ ដើម្បី ទប់ស្កាត់បទល្មើសនានា
ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) ឱ្យមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ
បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង
ស្រុក និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ ខិតខំ ប្រឹងប្រែង
បំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការបង្កើន
ប្រសិទ្ធភាព ការងារក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌
យុត្តិធម៌ តម្លាភាព និងដោះស្រាយ បញ្ហា ដែលកើតមានឡើង ក៏ដូចជាសំណូមពរនានារបស់ប្រជាជន
ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់ រាជរដ្ឋាភិបាល ៕
Tags:
ព័ត៌មានជាតិ





