ក្រសួងរ៉ែ និងថាមពល-ក្រសួងសាធារណការ និងដឹកជញ្ជូន-អគ្គិសនីកម្ពុជា និងរដ្ឋបាលរាជធានីខេត្តចំនួន១៣ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ក្រសួងរ៉ែ និងថាមពល-ក្រសួងសាធារណការ និងដឹកជញ្ជូន-អគ្គិសនីកម្ពុជា និងរដ្ឋបាលរាជធានីខេត្តចំនួន១៣ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈ

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គិសនីកម្ពុជា និងរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តតាកែវ រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តកំពត រដ្ឋបាលខេត្តកែប បានចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈ និងផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍។

  ពិធីចុះអនុស្សចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមវត្តអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លោកអភិបាលខេត្តទាំង១៣ និងមានមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គិសនីកម្ពុជាច្រើនរូបទៀត ៕






Post a Comment (0)
Previous Post Next Post