បាត់ដំបង
៖ យ៉ាងហោចណាស់បុរស០២នាក់បានរងរបួសធ្ងន់
ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង
១១និង០០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
នៅតាមបណ្តោយផ្លូវខាងជើងរង្វង់មូលដៃប្រាំបី នៅចំណុចក្រុមទី១៩
ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ
កំពង់ឆ្នាំង1G-0229 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត (ឆ្លងផ្លូវ)
ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1Q-2073 បើកបរដោយយុវជនម្នាក់ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន
លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលបុកម៉ូតូម៉ាកវ៉េវពេញទំហឹងបណ្តាលអោយរងរបួ.សធ្ង.ន់ទាំង០២នាក់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាលតាមផ្លូវច្បាប់ ៕
ដោយ ៖
សាលី


