បាត់ដំបង
៖ ព្រោះតែវិបត្តិផ្លូវចិត្តបញ្ហាគ្រួសារ
បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦និង១០នាទីព្រឹក
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្រុមទី០៥ ភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី
ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា
ជនរងគ្រោះមានឈ្មោះ ជឿម ម៉េត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ
ស្រុកមោងឬស្សី ខេត្តបាត់ដំបង
បានធ្វើអត្តឃាតដោយយកខ្សែចងកនៅលេីដើមអំពិលខាងជើងផ្ទះចម្ងាយ ២៥ម៉ែត្រ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មព្រោះតែវិបត្តិផ្លូវចិត្តបញ្ហាគ្រួសារ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចប្រគល់អោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖
សាលី

