បុរសម្នាក់បានលោតពីលើអគារ ផ្ទះសំណាក់វិមានព្រះច័ន្ទ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បុរសម្នាក់បានលោតពីលើអគារ ផ្ទះសំណាក់វិមានព្រះច័ន្ទ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសម្នាក់ព្រោះតែវិបត្តិផ្លូវចិត្ត និងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន បានសម្រេចធ្វើអត្តឃាតដោយលោតពីលើអគារផ្ទះសំណាក់វិមានព្រះច័ន្ទបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មក្រោយបញ្ជូនទៅមន្ទីរពេទ្យ។

 

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៦ នៅត្រង់ចំណុចផ្ទះសំណាក់វិមានព្រះច័ន្ទ ស្ថិតក្នុងក្រុមទី២ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ណាត ណារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររស់នៅភូមិអូដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

 

ក្រោយពេលកើតហេតុតាមការសន្និដ្ឋានរបស់ជំនាញ ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយលោតពីលើអគារផ្ទះសំណាក់ពិតប្រាកដមែន ដោយសារមានវិបត្តិផ្លូវចិត្ត និងស្ថិតក្រោមឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន បន្ទាប់មកបានប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕



ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post