ជំនន់ទឹកស្ទឹងសង្កែហក់ឡើងយ៉ាងគំហុក បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នានៅតំបន់ស្រុកសំឡូត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ជំនន់ទឹកស្ទឹងសង្កែហក់ឡើងយ៉ាងគំហុក បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នានៅតំបន់ស្រុកសំឡូត

បាត់ដំបង ៖ ខណៈដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់នៅផ្នែកខាងលើក្នុងតំបន់ស្រុកសំឡូតព្រំដែនកម្ពុជា ថៃ បានបង្កជាជំនន់ធ្វើអោយកម្ពស់ទឹកស្ទឹងសង្កែ នៅល្ងាចថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានហក់ឡើងរហូតជាង១៣ម៉ែត្រ។

 

ប្រភពពីមន្ត្រីជំនាញបានអោយដឹងថាជំនន់ទឹកស្ទឹងសង្កែហក់ឡើងលឿននេះដោយសារប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់នៅប៉ែកខាងលើក្នុងភូមិសាស្ត្រស្រុកសំឡូត ធ្វើអោយទឹកបានហូរស្រុងចាក់ចូលផ្ទៃទំនប់ស្តុកទឹកសេកសកលើសចំនួនអតិបរមា ទើបបានមន្ត្រីជំនាញបើកបន្ធូរទ្វារទឹកនៅទំនប់ពហុបំណងសេកសក ទំនប់ស្ទាក់ទឹកកង្ហត និងបើកទ្វារទំនប់ស្ទាក់ទឹកសាលាតាអនដើម្បីបង្ហៀរទឹកដែលច្រាលនៅក្នុងស្ទឹងសង្កែទំលាក់ទៅបឹងទន្លេសាប។

 

មន្ត្រីជំនាញបានបញ្ជាក់ទៀតថា រហូតមកដល់រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពស់ទឹកស្ទឹងបានហក់ឡើងរហូតទៅដល់១៣ម៉ែត្រ,៣តឹក ហើយអាចបន្តហក់ឡើងទៅដល់ ១៣ម៉ែត្រ ៥តឹក ខណៈដែលកម្រិតប្រកាសអាសន្ន ១៣ម៉ែត្រ ៧តឹក នេះបើតាមការអះអាងពីមន្ត្រីជំនាញ ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post