បាត់ដំបង ៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
លោកវរសេនីយ៍ឯកប៉ូវ វណ្ណឌី ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់
និងលោកវរសេនីយ៍ទោ ម៉ែន បូរី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្តីទី
បានដឹកនាំកម្លាំងក្នុងការិយាល័យសហការណ៍ជាមួយមន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង
ចុះធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
យុទ្ធនាការខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៦
នៅចំណុចភ្លើងស្តុបបាណន់ ស្ថិតក្នុងក្រុងបាត់ដំបង
ដោយបានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកបើកបរយានយន្ត
និង ទោចក្រយានយន្តគ្រប់ប្រភេទ
និងបានបិទស្ទីគ័រចំណាំងផ្លាតលើមធ្យោបាយធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
បន្ថែមពីនេះ
មន្ត្រីជំនាញក៏បានក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋដោយលើកឡើងថា
ការផ្សព្វផ្សាយច្បាប់គឺជាវិធានការ ជាតួនាទី និងភារកិច្ចដែលមន្រ្តីជំនាញបានផ្តល់ជូនទៅអ្នកបញ្ជាយាន
អ្នកប្រើប្រាស់ផ្លូវតាមខ្លឹមសារច្បាប់តែប៉ុណ្ណោះ
ក៏ប៉ុន្តែទិដ្ឋភាពជាក់ស្តែងនោះគឺអាស្រ័យលើអ្នកបញ្ជាយាន អ្នកប្រើប្រាស់ផ្លូវ
ដែលត្រូវតែប្រតិបត្តិឱ្យជាប់ជាប្រចាំគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងយោគយល់អធ្យាស្រ័យចំពោះអ្នក
ប្រើប្រាស់ផ្លូវដូចគ្នាទើបចៀសបាននូវករណីគ្រោះថ្នាក់ដោយប្រការណាមួយ៕
សោយ ៖ សាលី





