ពលរដ្ឋ ភៀសសឹកភូមិរង់ចាំ បញ្ជាក់ថា ពួកគាត់មិនមានការចំណាយថវិកាជាថ្នូរ ការដោះដូរ នឹងដីផ្ទះ ដូចការបង្ហោះតាមបណ្តាញសង្គមឡើយ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ពលរដ្ឋ ភៀសសឹកភូមិរង់ចាំ បញ្ជាក់ថា ពួកគាត់មិនមានការចំណាយថវិកាជាថ្នូរ ការដោះដូរ នឹងដីផ្ទះ ដូចការបង្ហោះតាមបណ្តាញសង្គមឡើយ

បន្ទាយមានជ័យ ៖ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមចោទប្រកាន់មកលើអាជ្ញាធរខេត្ត ស្រុកនិងមូលដ្ឋានពាក់ព័ន្ធទៅនឹងការឃុបឃិតគ្នាយកលុយពីបងប្អូនជនភៀសសឹក ជាថ្នូរដូរជាមួយនឹងការទទួលបានដី ផ្ទះស្នាក់នៅ ក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ដោយបន្តចោទប្រកាន់ទៀតថា ដីផ្ទះដែលជាប់ត្រូវកែងផ្លូវធំទុកលក់ឱ្យអ្នកចង់ប្តូរផ្ទះត្រូវចំណាយលុយ៤លាន ៥០ម៉ឺនរៀល។


ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋទាំង៦ភូមិ ដែលរងគ្រោះដោយផ្ទាល់ ដើម្បីធ្វើការសាកសួរព័ត៌មានពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។


ប្រជាពលរដ្ឋភៀសសឹកទាំងអស់បានបញ្ជាក់ថា ពួកគាត់មិនមានការចំណាយថវិកា ជាថ្នូរ នឹងការដោះដូរ ដី ផ្ទះរស់នៅឡើយ គឺពួកគាត់បានដើរឆ្លងកាត់ដំណាក់កាលនៃការចាប់ឆ្នោតដែលមានការរៀបចំដោយអាជ្ញាធរខេត្តបន្ទាយមានជ័យ យ៉ាងសុក្រិត តម្លាភាព ហើយពាក់ព័ន្ធលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកមួយទៀតថា ផ្ទះដែលកែងផ្លូវធំត្រូវចំណាយលុយ៤លាន៥០ម៉ឺនរៀលនោះ គឺជាព័ត៌មានមិន ពិត ដោយពលរដ្ឋភៀសសឹកដែលរស់នៅផ្ទះផ្លូវកែង បានបញ្ជាក់ប្រាប់អាជ្ញាធរយ៉ាងច្បាស់ថា ពួកគាត់មិនបានចំណាយថវិកាជូនអាជ្ញាធរឡេីយ គឺពួកគាត់បានចាប់ឆ្នោតទៅតាមការៀបចំរបស់អាជ្ញាធរខេត្ត ដោយក៏មនការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងអ្នកសារព័ត៌មានផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន មួយ បន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ កាមទេព លីម ហុង ដោយបានធ្វើការចុះផ្សាយពីក្រុមការងារស្រុកអូរជ្រៅ និងលោកមេភូមិជោគជ័យ ឃុបឃិតគ្នាដកហូត លេខផ្ទះដែលនៅជាប់កែងផ្លូវធំទុកលក់ឱ្យអ្នកចង់ប្តូរផ្ទះត្រូវចំណាយលុយ៤លាន ៥០ម៉ឺនរៀល។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ថា ៖ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ដាក់កុងតឺន័រ រាយ បន្លាលួស ហ៊ុំព័ទ្ធផ្ទះសម្បែង ដីធ្លី មាន៖ ភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិបន្ទាយមានរិទ្ធ ភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់គិតគូរជាខ្លាំងទាំងការរស់នៅ និងជីវភាពប្រចាំ ថ្ងៃរបស់បងប្អូនដែលជាជនភៀសសឹក។ ដោយក្នុងនោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានរៀបចំ លំឋានជូនបងប្អូនសម្រាប់ស្នាក់នៅបណ្តោះអាសន្នស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានចំនួន៣.៣១៨គ្រួសារ ស្មើនឹង៧ភូមិ។

បច្ចុប្បន្ននេះបងប្អូនជាជនភៀសសឹកខាងលើ បានទទួលផ្ទះតាមរយៈនៃការចាប់ឆ្នោតដោយមួយចំនួនធំបានចូលរស់នៅរួចរាល់ហើយ និងនៅសេសសល់មួយចំនួនតូចមិនទាន់បានចូលទៅរស់នៅនៅឡើយទេ ដោយមូលហេតុពួកគាត់ទើបតែបានចាប់ឆ្នោតបញ្ចប់ត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថ្មីៗនេះ។ ម្យ៉ាងទៀត ការចាប់ឆ្នោតទទួលយកផ្ទះ មិនមានការឃុបឃិតគ្នាដកហូតផ្ទះកែងសម្រាប់ធ្វើការដោះដូរជាប្រាក់ដូច បណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ កាមទេព លីម ហុង ធ្វើការចុះផ្សាយនោះឡើយ។ ចំពោះការរៀបចំការ ចាប់ឆ្នោតទទួលយកផ្ទះស្នាក់នៅបណ្តោះអាសន្ន រដ្ឋបាលខេត្តបានរៀបចំក្រុមការងារចម្រុះខេត្តជាអ្នកទទួលខុសត្រូវក្នុងការចាប់ឆ្នោតទទួលយកផ្ទះប្រកបតម្លាភាព ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អ្នកសារព័ត៌មាន និងសាធារណៈជន ចំពោះខ្នងផ្ទះដែលមិនទាន់ចាប់ឆ្នោត គឺទុកសម្រាប់ជនភៀសសឹក ដែលមិនទាន់មកចាប់ចាប់ឆ្នោត ដោយមិនទុកសម្រាប់ឱ្យទៅបុគ្គលណាមួយឡើយ។

ក្រោយពីបងប្អូនប្រជាពលរដ្ឋភៀសសឹកបានទទួលផ្ទះតាមរយៈនៃការចាប់ឆ្នោតរួចហើយ ពួកគាត់ត្រេកអរ និងចូលទៅរស់នៅរៀបចំផ្ទះសម្បែងរៀងៗខ្លួន ព្រមទាំងមានការដាំដុះ ឬប្រកបមុខរបរលក់ដូរ មិនដែលមានអ្នកណាម្នាក់បានចំណាយថវិកាលើការទទួលបានផ្ទះតាមរយៈ នៃការចាប់ឆ្នោតឡើយ៕













Post a Comment (0)
Previous Post Next Post