នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញាចំនួន៥នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញាចំនួន៥នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបង ៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាចំនួន៥នាក់ ពាក់ព័ន្ធក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ៖ ១-ឈ្មោះ ផល សុភណ្ឌ ភេទប្រុស អាយុ៤២ឆ្នាំ, ២-ឈ្មោះ ធឿន គន្ធា ភេទប្រុស អាយុ៤៨ឆ្នាំ, ៣-ឈ្មោះ ភឿត សុភក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ, ៤-ឈ្មោះ ឃឹន សាលីម ភេទប្រុស អាយុ៣៩ឆ្នាំ, ៥-ឈ្មោះ វុន ចាន់ឌី ភេទប្រុស អាយុ១៧ឆ្នាំ ទាំង០៥នាក់មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយនឹងវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១កូនថង់, សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, បំពង់ឬស្សីកែច្នៃសម្រាប់ជក់កញ្ឆាចំនួន ០១, ទូរស័ព្ទដៃ ០១គ្រឿង និងកាំបិតកែច្នៃចំនួន ០៤ដើម។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់វិធានការបន្តតាមនីតិវិធី ៕


ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post