ឯកអគ្គរាជទូត កម្ពុជាប្រចាំកូរេ ទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំសាធារណរដ្ឋកូរ៉េ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកអគ្គរាជទូត កម្ពុជាប្រចាំកូរេ ទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំសាធារណរដ្ឋកូរ៉េ

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅនៅព្រឹកថ្ងៃពុធ ទី ២៩  ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោកជំទាវ Kaymany ORABOUNE ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

 

ក្នុងឱកាសជំនួបនេះឯកអគ្គរាជទូតតាំងពីភាគីទបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ និងការរស់នៅរបស់សហគមន៍ខ្មែរ និងឡាវក្នុងប្រទេសកូរ៉េ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានចែករំលែកបទពិសោធន៍ក្នុងការបំពេញសកម្មភាពការងាររបស់ឯកឧត្តមក្នុងប្រទេសកូរ៉េ រយៈពេលជិត១ឆ្នាំកន្លងមកនេះផងដែរ៕





Post a Comment (0)
Previous Post Next Post