មណ្ឌលព័ត៌មានស្រ្តីកម្ពុជា ពង្រឹងសមត្ថភាពយុវជនពិសេសស្ត្រីក្នុងការសរសេរអត្ថបទព័ត៌មាន និងការថតរូប ឆ្លើយតនឹងបញ្ហាព័ត៌មានក្លែងបន្លំ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មណ្ឌលព័ត៌មានស្រ្តីកម្ពុជា ពង្រឹងសមត្ថភាពយុវជនពិសេសស្ត្រីក្នុងការសរសេរអត្ថបទព័ត៌មាន និងការថតរូប ឆ្លើយតនឹងបញ្ហាព័ត៌មានក្លែងបន្លំ

បន្ទាយមានជ័យ ៖ យុវជន ពិសេសស្ត្រីត្រូវបានបង្កើន និងពង្រឹងសមត្ថភាពក្នុងការសរសេរអត្ថបទព័ត៌មាន និងការថតរូប ដើម្បីឆ្លើយតបជាមួយនឹងបញ្ហាព័ត៌មានក្លែងបន្លំ ធានាពលរដ្ឋទទួល បានព័ត៌មានពិតក៏ដូចជាចូលរួមលើកកម្ពស់សេរីភាពព័ត៌មាន និងការបញ្ចេញមតិបែបសន្តិភាព។


ការពង្រឹងសមត្ថភាពនេះប្រព្រឹត្តទៅក្រោមការរៀបចំរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៨ ដល់ទី ៣០ ខែកក្កដា ឆ្នាំ ២០២៦ស្តីពី ៖ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានស្ថិតនៅទីតាំព្រះវិហារមេតូឌីស្ទព្រះពរក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សិក្ខាកាមចូលរួមភាគច្រើនជាយុវជន សរុប២០នាក់ ស្រី១៣នាក់ ប្រុស៧នាក់ មកពីស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ ក្នុងនោះមាន ជនមានពិការភាព២នាក់ ស្រី១នាក់ផងដែរ ៕​





 


Post a Comment (0)
Previous Post Next Post