រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រឹត្តិការណ៍ពិព័ណ៌ផ្លែឈើបាត់ដំបង គោលបំណងដើម្បីផ្តល់ឱកាសអោយប្រជាកសិករដាក់តាំងបង្ហាញនិងលក់ដូរ ,ផ្សារភ្ជាប់ជាមួយទេសចរណ៍ ,និងជាយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រឹត្តិការណ៍ពិព័ណ៌ផ្លែឈើបាត់ដំបង គោលបំណងដើម្បីផ្តល់ឱកាសអោយប្រជាកសិករដាក់តាំងបង្ហាញនិងលក់ដូរ ,ផ្សារភ្ជាប់ជាមួយទេសចរណ៍ ,និងជាយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង

បាត់ដំបង ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ពិព័ណ៌ផ្លែឈើបាត់ដំបង នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាឧត្តមភរិយារបស់សម្តេចធិបតី ជូនចំពោះអង្គពិធីទាំងអស់ផងដែរ។

បន្ថែមពីនេះ ឯកឧត្តមក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ក្រោមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ជាប់ជាប្រចាំតាំងពីជំនាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឃើញថាខេត្តបាត់ដំបង បាននិងកំពុងមានការអភិវឌ្ឍ រីកចម្រើនគួរអោយកត់សំគាល់ ជាពិសេសសូមកោតសរសើរនូវការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត និងគណៈអភិបាលទាំងមូល រួមជាមួយប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក សមាជិកាទាំងអស់ដែលបានរួបរួមគ្នាដឹកនាំ បន្តអភិវឌ្ឍន៍ខេត្តបាត់ដំបងអោយកាន់តែមានការរីកចម្រើនឡើងជាលំដាប់ និងសូមគោរពសំដែងនូវការកោតសសើរចំពោះសម្តេច ក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ជូនចំពោះឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបងផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍តាំងពិព័ណ៌ផ្លែឈើបាត់ដំបងនេះជាលើកទីពីរហើយ ដោយមានការរួបរួមសហការគ្នាល្អក្រោមចក្ខុវិស័យរួម ជាការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសជាការចូលរួមនៅក្នុងការរិះរកគ្រប់យុទ្ធសាស្ត្រថ្មី ធ្វើយ៉ាងម៉េចលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសលើកកម្ពស់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបងយើងនេះ ហើយព្រឹត្តិការណ៍ថ្ងៃនេះគោលបំណងទី០១ ផ្តល់ឱកាសអោយបងប្អូនប្រជាពលរដ្ឋ ប្រជាកសិករ ដែលបាននិងកំពុងដាំដុះដំណាំកសិផលគ្រប់ប្រភេទ មានឱកាសយកមកតាំងបង្ហាញ និងលក់ដូរ ,ទី០២ ផ្សារភ្ជាប់ជាមួយទេសចរណ៍ ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដ៏សំខាន់មួយ រហូតដល់សម្តេចបានដាក់ឈ្មោះ វិស័យទេសចរណ៍ថាជាមាសបៃតងសំរាប់ព្រះរាជាណាចក្រកម្ពុជា តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពសំខាន់សម្រាប់ប្រជាពលរដ្ឋ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានបន្ថែមហៅវិស័យទេសចរណ៍ថាគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏មានសារៈសំខាន់ និងទី០៣ ព្រឹត្តិការណ៍នេះបានរៀបចំឡើងក្នុងឱកាសយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ៕











ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post