ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង នឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង នឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង

បាត់ដំបង ៖ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង ។

ក្នុងដំណើរការអញ្ជើញដឹកនាំក្រុមការងារពិនិត្យការរៀបចំទីតាំង និងចូលរួមការហាត់សមក្បួនដង្ហែផ្លែឈើតំណាងក្រុង-ស្រុកទាំង ១៤ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៦ កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦នេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើនរួមមាន ពិព័រណ៍ និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង ក្បួនដង្ហែផ្លែឈើតំណាងក្រុង ស្រុកទាំង១៤ ក្នុងខេត្ត កម្មវិធីបុហ្វេទុរេន ការភ្លក្សរសជាតិផ្លែឈើបាត់ដំបង ការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក កម្មវិធីសិល្បៈវប្បធម៌ ,ការប្រគុំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត ៕










ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post