លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកទឹកចិត្តឱ្យយុវជនផ្លាស់ប្តូរផ្នត់គំនិត ដោយចាត់ទុកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ០(TVET) ជាការសិក្សាដែលមានតម្លៃ និងកិត្តិយសដូចវិស័យសិក្សាដទៃទៀតដែរ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកទឹកចិត្តឱ្យយុវជនផ្លាស់ប្តូរផ្នត់គំនិត ដោយចាត់ទុកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ០(TVET) ជាការសិក្សាដែលមានតម្លៃ និងកិត្តិយសដូចវិស័យសិក្សាដទៃទៀតដែរ


កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តឱ្យយុវជនផ្លាស់ប្តូរផ្នត់គំនិត ដោយចាត់ទុកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ជាការសិក្សាដែលមានតម្លៃ និងកិត្តិយសដូចវិស័យសិក្សាដទៃទៀតដែរ ព្រោះជំនាញវិជ្ជាជីវៈជាមូលដ្ឋានដ៏សំខាន់សម្រាប់ការងារ ការបង្កើនប្រាក់ចំណូល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

 

ការលើកទឹកចិត្តដូច្នេះ ធ្វើឡើងក្នុងឱកាសអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ«TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅវិទ្យាស្ថានពហុបច្ចេក ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។

 

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថាការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយផ្ដល់ឱ្យអ្នកសិក្សានូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបទការងារចាំបាច់ ដើម្បីក្លាយជាកម្លាំងពលកម្មជំនាញ និងអ្នកបច្ចេកទេសដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ជាមួយគ្នានេះ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានរួមចំណែកកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ ពង្រឹងសមត្ថភាព និងភាពធន់របស់កម្លាំងពលកម្មទៅនឹងការប្រែប្រួលសេដ្ឋកិច្ច ការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ វាជួយឱ្យយុវជនអាចចាប់យកឱកាសការងារបានកាន់តែលឿន កាត់បន្ថយភាពគ្មានការងារធ្វើ និងពង្រីកការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

 

អភិបាលខេត្តកំពង់ស្ពឺបន្តដោយបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ(TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយជួយផ្តល់ឱ្យអ្នកសិក្សា​នូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបទការងារ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងអាចមានលទ្ធភាពចូលរួមក្នុងទីផ្សារការងារ។បន្ថែមពីនេះការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ធ្វើឱ្យកម្លាំងពលកម្ម និងមូលធនមនុស្សរបស់យើងមានភាពធន់​នឹងការបម្រែបម្រួលនៃស្ថានភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ទីផ្សារការងារ ការវិវត្តនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងជួយ​ឱ្យយុវជនចាប់យកឱកាសការងារបានឆាប់រហ័ស កាត់បន្ថយភាពឥតការងារធ្វើ ក៏ដូចជាជំរុញការចូលរួមចំណែករបស់យុវជន​បានកាន់តែទូលំទូលាយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

 

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានគូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍធនធានមនុស្សគឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់​ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងសម្រាប់ពេលអនាគត សំដៅជំរុញកែប្រែ និងធ្វើទំនើបកម្មរចនា​សម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងចូលរួមចំណែកសម្រេចឱ្យ​បាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕









ដោយ ៖ ប៊ុត សារុន


Post a Comment (0)
Previous Post Next Post