សាធារណរដ្ឋកូរ៉េ
៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃចន្ទ
ទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញអម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី
និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)
តំណាងដ៏ខ្ពង់ខ្ពស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ
ក្នុងជំនួបពិក្សាការងាររវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាមួយ លោក Park Seung-Hee អគ្គនាយកផ្នែកទំនាក់ទំនងធុរកិច្ចរបស់ក្រុមហ៊ុន
Samsung Electronics ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន
Samsung Electronics Co.,Ltd. ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលនវានុវត្តន៍
Samsung ស្ថិតក្នុងទីក្រុង Suwon ខេត្ត
Gyeonggi សាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបពិភាក្សាការងារ
និងទស្សនកិច្ចនាឱកាសនេះ ក៏មានការចូលរួមពីសំណាក់ លោក Park Joo-bong ប្រធានសភាពាណិជ្ជកម្ម
និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន, ថ្នាក់ដឹកនាំ
និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជារួមមានសមាសភាពពី
សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung Electronics Co.,Ltd. ខាងលើនេះ គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងវេទិកាផ្សព្វផ្សាយទាក់ទាញវិនិយោគនៅកម្ពុជា “Cambodia Investment Roadshow” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ ៕






