បាត់ដំបង ៖
យ៉ាងហោចណាស់បុរស០២នាក់បានរងរបួ.សធ្ង.ន់
ស្រាលនៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ២០និង៥៥នាទី
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្បែរផ្សារពោធិវង្ស ស្ថិតក្នុងភូមិចំការសំរោង១
សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកវ៉េវពណ៌ក្រហមមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1AS-2804 បើកបរដោយបុរសម្នាក់
ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ
ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1T-4350 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច
បានជ្រុលមកបុកគ្នាពេញទំហឹងបណ្តាលអោយភាគីខាងម៉ូតូវ៉េវរងរបួសធ្ងន់
ចំណែកភាគីម្ខាងទៀតរងរបួសស្រាល។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ
ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់
៕
ដោយ ៖ សាលី



