បាត់ដំបង ៖
បុរស០២នាក់បានរងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០១និង១០នាទីរំលងអធ្រាត្រ
ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលលោកតាដំបងក្រញូង
ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1X-0277 បើកបរដោយបុរសម្នាក់
និងអ្នករួមដំណើរម្នាក់ ទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BY-5764 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង
លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលមកបុកម៉ូតូពេញទំហឹងបណ្តាលអោយបុរសបុរសទាំងពីរនាក់ខាងលើរងរបួសធ្ងន់ស្រាលតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ
ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បី
រងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ
៖ សាលី



