ជិះម៉ូតូបត់ឆ្វេងមិនស៊ីញ៉ូ ត្រូវម៉ូតូ០១គ្រឿងផ្សេងទៀត បុកពេញទំហឹងបណ្តាលអោយមនុស្សប្រុសស្រី០៣នាក់រងរបួសធ្ងន់ស្រាល
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ជិះម៉ូតូបត់ឆ្វេងមិនស៊ីញ៉ូ ត្រូវម៉ូតូ០១គ្រឿងផ្សេងទៀត បុកពេញទំហឹងបណ្តាលអោយមនុស្សប្រុសស្រី០៣នាក់រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០៣នាក់បានរងរបួសធ្ងន់ ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ZOOMER Xពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AC-6618 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរជាកូនប្រុសម្នាក់ទិសដៅពីជើងទៅត្បង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវមិនស៊ីញ៉ូ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AA-5779 បើកបរដោយបុរសម្នាក់ស្របទិសគ្នា ទិសដៅពីជើងទៅត្បូង បានជ្រុលមកបុកភាគីខាងម៉ូតូZOOMER ពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង០៤ស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចមកវាស់វែងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី ៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post