បាត់ដំបង ៖ យ៉ាងហោចណាស់បុរស០២នាក់ បានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវបំបែកហៃវ៉េ បាហៃ
ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1O-7156 បើកបរដោយបុរសម្នាក់
និងអ្នករួមដំណើរម្នាក់ ទិសដៅពីត្បូងទៅជើង(ឆ្លងផ្លូវ) ចំណែករថយន្តម៉ាក TOYOTA
ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CG-4993 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ ទិសដៅពីកើតទៅលិច
លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលមកបុកម៉ូតូពេញទំហឹងបណ្តាលអោយបុរសទាំងពីរនាក់ខាងលើរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ
ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចចុះវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់
៕
ដោយ ៖ សាលី




