បាត់ដំបង ៖
ស្ត្រីម្នាក់បានរងរបួសជើងម្ខាងក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង
០៧និង៣៥នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវប្រសព្វខាងមុខហាងនំបុ័ងភ្នំពេញ
ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1AU-7038 បើកបរដោយយុវជនម្នាក់ ទិសដៅពីកើតទៅលិច
ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា CLICK ពណ៌ស
ពាក់ផ្លាកលេខបាត់ដំបង1Y-6624 បើកបរដោយស្ត្រីម្នាក់
ទិសដៅពីជើងទៅត្បូង(ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន)ក៏ជ្រុលទៅបណ្តាលអោយបុកប៉ះគ្នារងរបួសខ្លួនឯងតែម្តង។
ក្រោយពេលកើតហេតុស្ត្រីជនរងគ្រោះត្រូវបានយកទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ
ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចមកវាស់វែងធ្វើកំណត់ហេតុបន្ទាប់មកភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូឌ្រីម
សងសំណងទៅអោយខាងភាគីម៉ូតូCLICK ចំនួន២០ម៉ឺនរៀលដើម្បីបញ្ចប់រឿងផងដែរ៕
ដោយ ៖ សាលី



