បន្ទាយមានជ័យ ៖
ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦នេះលោក ស្រេង សុផល អភិបាល
នៃគណៈអភិបាលក្រុងសិរីសោភ័ណ សហាករជាមួយយមន្ទីរពាណិជ្ជកម្មខេត្ត
និងមានការចូលរួមសម្របសម្រួលពីមន្ត្រីជំនាញ ក.ប.ប ខេត្តបន្ទាយមានជ័យ
ព្រមទាំងកម្លាំងទាំង៣បានចុះពិនិត្យជាក់ស្ដែងតាមទីតាំង តូប ហាង ម៉ាត ផ្សារទំនេីបធំៗ
ក្នុងក្រុងសិរីសោភ័ណ ជៀសវាង រក្សាទុក ផលិតផល និងសាច់បង្កក គ្រឿងបរិភោគ
នាំចូលមកពីប្រទេសថៃ។
លោក ស្រេង សុផល
បានមានប្រសាសន៍លើកឡើងថា៖ គ្រឿងទាំងអស់នោះ មានគុណភាពល្អ វិច្ចប់បានត្រឹមត្រូវ
និងជាផលិតផលនៅក្នុងស្រុក មិនមែនជាផលិតផល របស់ថៃនោះទេ។
ម្យ៉ាងវិញទៀតការចុះត្រួតពិនិត្យនោះយើងសង្កេតឃើញថាបងប្អូនអាជីវករទាំងអស់បានចូលរួមដោយស្ម័គ្រចិត្ត។
នៅក្នុងឱកាសនោះលោក អភិបាលក្រុងសិរីសោភ័ណ បានធ្វើការអប់រំណែនាំចលនា
ពលិកា ទាំងអ្នកលក់ និងអ្នកទិញ ត្រូវបន្តគាំទ្រនៅផលិតផល ក្នុងស្រុកបន្តទៅទៀត ជៀសវាង
នាំចូល រក្សាទុក្ខ រាល់ទំនិញរបស់ថៃ មកដាក់តាំងលក់នៅលើទីផ្សារក្នុងស្រុក
ជាពិសេសនៅក្នុងក្រុងសិរីសោភ័ណ៕





