ព្រោះតែគំនុំយុវជន ០៥នាក់ បានកាប់ទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ព្រោះតែគំនុំយុវជន ០៥នាក់ បានកាប់ទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច

បាត់ដំបង ៖ យុវជនចំនួន០៥នាក់ ត្រូវបានកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព អង្គរបាន និងសំពៅលូន ចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួន ក្រោយពួកគេធ្វើសកម្មភាពដោយប្រើប្រាស់កាំបិត ពូថៅ កាប់ទៅលើជនរងគ្រោះម្នាក់អោយរងរបួសធ្ងន់ខណៈពេលកំពុងជិះម៉ូតូកាលពីវេលាម៉ោង ២១និង១០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចលើដងផ្លូវជាតិលេខ៥៩B ស្ថិតក្នុងក្រុមទី៨ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

 

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន ៖ ១.ឈ្មោះ ហាន សីហា ភេទប្រុស អាយុ១៧ឆ្នាំ, ២.ឈ្មោះ ពេជ្រ រតនៈវណ្ឌី ភេទប្រុស អាយុ១៧ឆ្នាំ, ៣.ឈ្មោះ បាន បូរី ហៅ ជា ភេទប្រុស អាយុ១៦ឆ្នាំ, ៤.ឈ្មោះ សំអុល រូត ហៅ រ៉ូត ភេទប្រុស អាយុ១៦ឆ្នាំ ទាំងបួននាក់រស់នៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង និង ៥.ឈ្មោះ ឆុន រ៉ាប៊ី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង រួមជាមួយវត្ថុតាង ,កាំបិត ចំនួន០៣ដើម , ពូថៅ ចំនួន០១ដើម ,និងម៉ូតូចំនួន០២គ្រឿងផងដែរ។

 

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តមកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post