បាត់ដំបង ៖
គ្រាប់យុត្តិភ័ណ្ឌមិនទាន់ផ្ទុះចំនួន២២គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញខណៈពេលយកអេស្កាទៅកាយដីស្រែនៅវេលាម៉ោង
៧និង៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ
ឈ្មោះ លន់ ម៉េងជូរ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិដំណាក់សាលា ឃុំតាក្រី
ស្រុកកំរៀង
ថាបានប្រទះឃើញគ្រាប់យុត្តិភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ខណះពេលយកអេស្កាកាយដីស្រែនៅចំណុចខាងលើ
ភ្លាមនោះអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យនិងរាយការណ៍បន្តទៅមន្ត្រីជំនាញអង្គភាពស៊ីម៉ាកដើម្បីមកពិនិត្យបន្ថែម។
ក្រោយពីមន្ត្រីជំនាញអង្គភាពស៊ីម៉ាកចុះទៅពិនិត្យជាក់ស្តែងឃើញថាក្នុងនោះមានប្រភេទគ្រាប់ត្បាល់
៦០មម ចំនួន ១២ គ្រាប់ ,ប្រភេទគ្រាប់ត្បាល់ ៨២ មម ចំនួន
១០គ្រាប់ បន្ទាប់មកប្រមូលយកទៅរក្សាទុក្ខនៅកន្លែងមានសុវត្ថិភាពដើម្បីធ្វើការដុតកម្ទេចចោល
៕
ដោយ ៖ សាលី



