ប្រកាសផ្លាស់ប្តូររអភិបាលស្រុកជាប់ព្រំដែនថៃ ចំនួនបីនៃខេត្តបន្ទាយមានជ័យ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ប្រកាសផ្លាស់ប្តូររអភិបាលស្រុកជាប់ព្រំដែនថៃ ចំនួនបីនៃខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ អភិបាលស្រុកចំនួនបី ជាប់ព្រំដែនថៃនៃខេត្តបន្ទាយមានជ័យ ដែលរងការបាញ់ឈ្លានពានកាន់កាប់តំបន់បឹងត្រកួន ជោគជ័យ ព្រៃចាន់ ពីសំណាក់យោធាថៃកាលពីកន្លងទៅ ត្រូវបានប្រកាសផ្លាស់ប្តូរចូលកាន់តំណែងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមការអញ្ចើញចូលរួមប្រកាសពីសំណាក់ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

អភិបាលស្រុកទាំងបីរួមមាន ៖ ស្រុកស្វាយចេកត្រូវបានតែងតាំងលោក ស៊ុត ង៉ុយ ពីអភិបាលរងស្រុកព្រះនេត្រព្រះ ជាអភិបាលនៃគណៈអភិបាលស្រុកស្វាយចេក ជំនួសលោក លឿង សុភក្តិ ពីអភិបាលនៃគណៈអភិបាលស្រុកស្វាយចេក ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ។ ស្រុកថ្មពួកត្រូវបានប្រកាសលោក រ័ត្ន ដាស៊ីណង់ ពីអភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាល ស្រុកថ្មពួក ជំនួសលោក អែម សុខា ពីអភិបាលនៃគណៈអភិបាលស្រុកថ្មពួក ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ជំនួសលោក កែវ តារារស្មី ពីអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ។ ចំពោះប្រកាសតែងតាំងអភិបាលស្រុកអូរជ្រៅ និងអភិបាលស្រុកមង្គលបូរី ប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៦ ។

ដើម្បីឆ្លើយតប ទៅនឹងសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាល លោក ស៊ុត ង៉ុយ និងលោករ័ត្ន ដាស៊ីណង់អភិបាលស្រុកថ្មីទាំងពីរ បានប្តេជ្ញាចិត្ត ខិតខំចូលរួមអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ដែលដាក់ចុះឱ្យមានប្រសិទ្ធភាពខ្ពស់, ចូលរួមអនុវត្តស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឱ្យមានប្រសិទ្ធភាពខ្ពស់, គាំទ្រ និង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកម្មវិធី គោល នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃនីតិកាលទី ៧នៃរដ្ឋសភា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានផ្តល់អនុសាសន៍ ផ្តាំផ្ញើនូវកិច្ចការមួយចំនួនដល់អភិបាលស្រុកដែលទើបតែងតាំងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរជាមួយមន្ត្រីក្រោមឱវាទ មិនត្រូវមានការបែងចែកជាបក្ខជាពួក, យកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ គណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត, ចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់ឱ្យមានប្រសិទ្ធភាព ទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម, ត្រូមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន ដើម្បីកៀរគរធនធានធ្វើការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពកាន់ប្រសើរឡើង ៕







Post a Comment (0)
Previous Post Next Post