ប៉ៃលិន ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន
បានអញ្ជើញចុះពិនិត្យមើលការស្ថានភាពការប្រមូលផលផ្លែទុរេនរបស់កសិករ
នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
ដើម្បីត្រៀមបង្កើតស្លាកសញ្ញាសំគាល់អត្តសញ្ញាណដែលបញ្ជាក់ពីប្រភពដើម ជាផលិតផលរបស់ខេត្តប៉ៃលិន
ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ
ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា
បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជា ដែលមាន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត
ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីជំនាញធ្វើការបណ្តុះ បណ្តាលដល់សហគមន៍
ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាង
ណា ឱ្យការដាំដុះរបស់ ប្រជា កសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច
និងមានសុវត្ថិភាព ដល់អ្នកប្រើ ប្រាស់ ក៏ដូចជាអ្នកដាំដុះផ្ទាល់
ព្រមទាំងបង្កើតស្លាកសញ្ញាសំគាល់អត្តសញ្ញាណដែលបញ្ជាក់ពីប្រភពដើម
ជាផលិតផលរបស់ខេត្តប៉ៃលិន ដើម្បីសម ស្រប ទៅតាមតម្រូវការទីផ្សារក្នុងស្រុក
និងនាំចេញទៅក្រៅប្រទេស។
លោកជំទាវ បានមានប្រសាសន៍ណែនាំដល់ម្ចាស់ចំការទុរេន
ឱ្យធ្វើការប្រែក្លាយ ចំការទុរេន ទៅជាតំបន់កសិទេសចរណ៍ (Agrotourism) គឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីបង្កើនប្រាក់ចំណូលក្រៅពីរដូវ ប្រមូលផល
ពីព្រោះមិនត្រឹមតែលក់ផ្លែឈើនោះទេ ម្ចាស់ចំការអាចផ្តល់បទពិសោធន៍ផ្ទាល់ដល់ភ្ញៀវទេសចរ
ដូចជាការដើរទស្សនាក្នុងចំការ ការភ្លក់ទុរេនស្រស់ៗ កន្លែងលេងកម្សាន្តធម្មជាតិ
និងការស្នាក់នៅបែបធម្មជាតិផងដែរ។
ដើម្បីជាការលើកទឹកចិត្ត លោកជំទាវបណ្ឌិត បាន ស្រីមុំ
ក៏បានជួយទិញផ្លែទុរេនរបស់បងប្អូនកសិករ ព្រមទាំង
ជំរុញឱ្យពួកគាត់បង្កើនការដាំដុះបន្លែផ្លែឈើសរីរាង្គឱ្យបានច្រើន
ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការ ទីផ្សារទាំងក្នុងខេត្ត
និងក្រៅខេត្ត ជាពិសេសការនាំចេញទៅក្រៅប្រទេស ហើយក្នុងករណីមានបញ្ហាទីផ្សារ
សូមទំនាក់ទំនងមក កាន់ក្រុមការងារ លោកជំទាវនឹងជួយរកទីផ្សារជូនប្រជាពលរដ្ឋ ៕
Tags:
ព័ត៌មានជាតិ








