សម្តេចក្រឡាហោម ស ខេង អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សម្តេចក្រឡាហោម ស ខេង អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

បាត់ដំបង ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្ត​បាត់ដំបង​បានអញ្ជើញកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។

ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា សម្តេចបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជា​ថ្នាក់​ដឹកនាំ មន្ត្រី ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវកម្មវិធីនយោបាយ សេចក្តីសម្រេច និង​គោលការណ៍ណែនាំនានារបស់គណបក្ស និងខិតខំរួមគ្នាធ្វើសកម្មភាពចញ្ចឹមចលនានយោបាយយ៉ាងសកម្មនៅគ្រប់មូលដ្ឋាន ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​នានា​ ក្នុងការចុះផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសការចូលរួមយ៉ាងសស្រាក់សស្រាំ ជួយឧបត្ថម្ភ គាំទ្រដល់វីរយុទ្ធជនរបស់យើងនៅសមរភូមិមុខ ដល់ជនភៀសសឹក និង​ប្រជាជន​យើង​ដែលទទួលរងផលប៉ះពាល់បណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ មកលើបូរណភាពទឹកដី អធិបតេយ្យជាតិ និងចូលរួមគាំទ្រអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលដើម្បីទប់ទល់វិបត្តិ និង​ការប្រែប្រួលនានា ទាំងក្នុងតំបន់ និងពិភពលោក ពិសេសការកើនឡើងនៃតំលៃប្រេងឥន្ធនៈ និងឧស្ម័ន សំដៅធានារក្សាស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជន ធានារក្សាប្រក្រតីភាពសង្គម និង​ការ​បន្តរួមគ្នាជំរុញអភិវឌ្ឍប្រទេសជាតិជាបន្តទៀត។

សម្តេច មានប្រសាសន៍ថា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ត្រូវពង្រឹងមន្ត្រីដែលបំពេញការងារក្នុងទីស្នាក់ការគណបក្សខេត្ត ដើម្បីធ្វើជាសេនាធិការក្នុងការចាត់ចែងកិច្ចការនានា​របស់​គណបក្ស​ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់ការបោះឆ្នោត និងធ្វើជាសេនាធិការក្នុងការតាមដាន ត្រួតពិនិត្យ វាយតម្លៃ បូកសរុបសភាពការណ៍នានាក្នុងខេត្ត និងសកម្មភាពអនុវត្តផែនការសកម្មភាពប្រតិទិនការងារឆ្ពោះ ទៅ​កាន់​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដើម្បីផ្តល់គោលការណ៍តម្រង់ទិសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយក្រុមការងារនិងគណបក្សក្រុង ស្រុក ឃុំ សង្កាត់ ក៏ត្រូវសហការរៀបចំ និងពង្រឹងមន្ត្រីដែលបំពេញការងារនៅតាមស្នាក់ការគណបក្ស​រៀង​ខ្លួន​ ដើម្បី​ធ្វើ​ជា​សេនាធិការ​ទាំង​ក្នុង​ការងារគណបក្ស និងក្នុងការងារបោះឆ្នោតរបស់គណបក្ស។

ក្នុង​នាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា សម្តេចសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃខេត្តបាត់ដំបងដែលបានរួមគ្នានាំមកនូវជោគជ័យជូនគណបក្សក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ទាំងការបោះ​ឆ្នោត​នៅ​ថ្នាក់​ជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិសម្តេច សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក និងបន្តពង្រឹង ការប្តេជ្ញា​ចិត្ត​រួម​គ្នា​ដើម្បី​នាំ​មក​នូវ​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ជូនគណបក្សក្នុង ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ ៕
















ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post