មន្ទីរសាធារណការខេត្តបាត់ដំបង បន្តកែសម្រួលផ្លូវ «សំបុកមាន់» (ផ្លូវលេខ៣) ជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មន្ទីរសាធារណការខេត្តបាត់ដំបង បន្តកែសម្រួលផ្លូវ «សំបុកមាន់» (ផ្លូវលេខ៣) ជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

បាត់ដំបង ៖ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ក្រុមបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបន្តសម្រុកឈូសឆាយ ចាក់ថ្មម៉ិច លុបសំបុកមាន់និងកៀរពង្រាបផ្លូវលេខ៣ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកគោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើរជាបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋ។

 

ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានបញ្ជាក់អោយដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងក្នុងនាមជាសេនាធិការនៃរដ្ឋបាលខេត្ត ថ្វីត្បិតតែខ្សែផ្លូវខូចខាតទាំងនេះ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមិនទាន់ឈានដល់ដំណាក់កាលដេញថ្លៃជួសជុលឡើងវិញក៏ដោយ ក៏ខាងមន្ទីរមិនអាចឱបដៃឈរមើលទុក្ខលំបាករបស់ពលរដ្ឋបានឡើយ ពោលគឺត្រូវចាត់វិធានការកែសម្រួលជាបន្តបន្ទាប់ជូនពួកគាត់ដើម្បីសម្រួលក្នុងការធ្វើដំណើជាបណ្តោះអាសន្ន។

 

ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ថ្មីៗនេះលោកក៏បានសំណូមពរទៅដល់មន្រ្តីជាន់ខ្ពស់នៃ ធនាគារអភិវឌ្ឍន៍អាស៊ី ADB សូមជួយពន្លឿនការដេញថ្លៃ និងស្ថាបនាផ្លូវក្នុងក្រុងបាត់ដំបង ដែលស្ថិតក្នុងគម្រោង ២១ខ្សែនៅក្នុងខែមិថុនា ឆ្នាំ២០២៦នេះ ឱ្យបានឆាប់ៗផង ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post