បាត់ដំបង
៖ បុរសម្នាក់បានស្លា.ប់ភ្លាមៗ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង០៦និង២០នាទី
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥
ចំណុចខាងមុខក្លោងទ្វារវត្តត្រោះ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល
ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ZOOMER-Xមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1AE-7249
បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង
លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះក៏មានរថយន្តម៉ាក LEXUS
RX300 ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AT-4636 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច
បានជ្រុលមកប៉ះពេញទំហឹងបណ្តាលអោយបុរសអ្នកបើកបរម៉ូតូខាងលើដួលបោកក្បាលស្លា.ប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បី រងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖
សាលី



