ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី អញ្ជើញជាអធិបតីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីយន្ដការ ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)"
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី អញ្ជើញជាអធិបតីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីយន្ដការ ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)"

បន្ទាយមានជ័យ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពី យន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)” ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម  អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងអយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ អង្គភាព តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានា អង្គការសង្គមស៊ីវិល ព្រមទាំងយុវជន ស.ស.យ.ក. ខេត្ត សរុបចំនួន ២០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យន្តការ UPR គឺជាយន្តការដ៏សំខាន់តែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលផ្តល់ឱកាសឱ្យប្រទេសសមាជិកទាំងអស់ ចែករំលែកនូវឧត្តមានុវត្តន៍ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើវិស័យសិទ្ធិមនុស្ស។ ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងយន្ដការនេះចំនួនបួនជុំរួចមកហើយ ជាក់ស្ដែងសម្រាប់ជុំទីបួន មានប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ១០០ បានចូលរួមផ្តល់អនុសាសន៍លើករបាយការណ៍ជាតិរបស់កម្ពុជា សរុបចំនួន ២៧៥អនុសាសន៍ ដែលអនុសាសន៍ភាគច្រើនជាការកោតសរសើរ លើកទឹកចិត្ត និងជំរុញឱ្យកម្ពុជាបន្តអនុវត្តកម្មវិធីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តផ្សេងៗបន្តទៀត សំដៅពង្រឹងវឌ្ឍនភាពលើគ្រប់វិស័យ ។ ការណ៍នេះ បានឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងការដាក់ចេញនូវចក្ខុវិស័យដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអតីតតាលដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់ សម្តេចមហាបវរធិតបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សរបស់ប្រជាជនទូទៅស្របតាមច្បាប់ និងលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ រួមទាំងបរិបទជាក់ស្ដែងនៃសង្គមកម្ពុជា ។

ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋរងគ្រោះយ៉ាងមានប្រសិទ្ធភាពក្នុងអំឡុងពេលឈ្លានពានរបស់ភាគីថៃទាំងពីរលើក រហូតមកដល់បច្ចុប្បន្ន និងបានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយរបាយការណ៍ UPR នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងជាការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចក្រោមច្បាប់ និងយន្ដការសិទ្ធិមនុស្សអន្តរជាតិជាមួយរដ្ឋាភិបាល ក្នុងការអនុវត្តអនុសាសន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកិត្យានុភាពជាតិនៅឆាកតំបន់ និងអន្តរជាតិ ក៏ដូចជាឧត្តមប្រយោជន៍របស់ប្រជាជនខ្មែរទូទៅផងដែរ ៕
















Post a Comment (0)
Previous Post Next Post