សមត្ថកិច្ចប្រើពេលជាច្រើនម៉ោងឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែង ឃាត់ខ្លួនជនបរទេស០៦នាក់និងខ្មែរម្នាក់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សមត្ថកិច្ចប្រើពេលជាច្រើនម៉ោងឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែង ឃាត់ខ្លួនជនបរទេស០៦នាក់និងខ្មែរម្នាក់

បាត់ដំបង ៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ដឹកនាំដោយលោក ធូ ភា អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចុះប្រតិបត្តិការឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែង ដែលសង្ស័យថា មានជនបរទេសមកលួចស្នាក់នៅដោយខុសច្បាប់។

 

កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃរសៀល នៅចំណុចទីតាំងផ្ទះមួយកន្លែង ស្ថិតក្នុងក្រុមទី៣៥ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនបុរសជនបរទេសចំនួន០៦នាក់ និងជនជាតិខ្មែរ០១នាក់ផងដែរ ក្រោយពួកគេជួលផ្ទះខាងលើស្នាក់នៅដោយខុសច្បាប់ និងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកផ្សេងៗ។

 

ក្រោយបញ្ចប់កិច្ចប្រតិបត្តិការ ទីតាំងផ្ទះខាងលើត្រូវបានកម្លាំងមន្ត្រីជំនាញសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ចំណែកជនបរទេសទាំង០៦នាក់ និងបុរសជនជាតិខ្មែរម្នាក់ ត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិដើម្បីបន្តនីតិវិធីច្បាប់ ៕






ដោយ ៖ សាលី​


Post a Comment (0)
Previous Post Next Post