សមត្ថកិច្ចចម្រុះស្រុកម៉ាឡៃ បង្ក្រាបការលួចដឹកបារីឆ្លងដែនខុសច្បាប់ ដកហូតបារីរាប់ពាន់កញ្ចប់ និងម៉ូតូ៦គ្រឿង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សមត្ថកិច្ចចម្រុះស្រុកម៉ាឡៃ បង្ក្រាបការលួចដឹកបារីឆ្លងដែនខុសច្បាប់ ដកហូតបារីរាប់ពាន់កញ្ចប់ និងម៉ូតូ៦គ្រឿង

បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចចម្រុះនៅស្រុកម៉ាឡៃ បានបើកប្រតិបត្តិការបង្ក្រាបករណីលួចដឹកជញ្ជូនបារីឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ ដោយបានដកហូតបារីជាច្រើនប៊ិច និងម៉ូតូចំនួន៦គ្រឿងខណៈក្រុមអ្នកដឹកជញ្ជូនបានរត់គេចខ្លួនចូលព្រៃបាត់ នៅវេលាម៉ោង ១៩និង៥១នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចចំការត្រង៉ែនមួយកន្លែងស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

 

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះដែរដឹកនាំដោយលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ដោយមានការសហការពីកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៥ កងពលតូចលេខ ៥១ និងកងពលតូចលេខ ៥៣ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ និងតាមដានសកម្មភាពក្រុមឈ្មួញជាយូរមកហើយ។

 

ក្នុងពេលចុះបង្ក្រាប ក្រុមអ្នកដឹកជញ្ជូនបានភ័យស្លន់ស្លោ រត់គេចខ្លួនចូលព្រៃ ដោយបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ រួមមាន ម៉ូតូចំនួន៦គ្រឿង និងបារីឆ្លងដែនខុសច្បាប់ចំនួន ២៦ ប៊ិច និង ៣២ ការ៉ុង សមត្ថកិច្ចយកទៅរក្សាទុកនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។

 

ជុំវិញករណីនេះ ប្រជាពលរដ្ឋបានសម្ដែងការគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ច និងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបន្តស៊ើបអង្កេតស្វែងរកអ្នកនៅពីក្រោយសកម្មភាពរត់ពន្ធបារីខុសច្បាប់នេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕









ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post