បាត់ដំបង ៖ បុរសម្នាក់ត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មខណៈពេលកំពុងជ្រកភ្លៀងកាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចរោងកណ្តាលវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ លឿម ភាព ភេទប្រុស អាយុ៤៩ឆ្នាំ.រស់នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានរន្ទះបាញ់ស្លាប់ខណៈពេលដែលជនរងគ្រោះចូលជ្រកភ្លៀងក្នុងរោងវាលស្រែរបស់ឈ្មោះ ជួប អៀប ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិកំប៉ូវ.ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ខាងលិចបុរីថ្មីចែងក្ដារ ចំងាយប្រហែល៣០០ម៉ែត្រ។
ក្រោយពេលកើតហេតុនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅបានទទួលទូរស័ព្ឌពីឈ្មោះ ឈឹងឆន ភេទប្រុស
អាយុ៥០ឆ្នាំ
ជាប្រជាការពារភូមិកំប៉ូវប្រាប់ថាមានករណីរន្ទះបាញ់ស្លាប់មនុស្សទើបកម្លាំងជំនាញចុះទៅពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី
៕
ដោយ ៖ សាលី

