សមត្ថកិច្ចជំនាញ ចុះបង្ក្រាបករណីកាប់ទន្ទ្រានដីព្រៃ និងរុករករ៉ែដោយខុសច្បាប់ នៅឃុំស្រយង់ ស្រុកគូលែន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបករណីកាប់ទន្ទ្រានដីព្រៃ និងរុករករ៉ែដោយខុសច្បាប់ នៅឃុំស្រយង់ ស្រុកគូលែន

ព្រះវិហារ ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ពលរដ្ឋ ករណីកាប់ទន្ទ្រានដីព្រៃរបស់ដើម្បីរុករករ៉ែដោយខុសច្បាប់ កម្លាំងមន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាប បានអេស្កាវទ័រចំនួន១គ្រឿង, ហ្សាស័រចូកដីចំនួន១គ្រឿង និងម៉ូតូ១គ្រឿង យកទៅរក្សាទុក ។

 

ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅថ្ងៃ០៧ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចដែនអភិរក្សភ្នំត្នោត.ភ្នំពក ភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

 

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះមានការចូលរួមពីសំណាក់លោក នង វុទ្ធា អនុប្រធានការិយាល័យទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០៥នាក់ចុះល្បាតបង្រាបបទល្មើសធនធានធម្មជាតិ ល្បាតមកដល់ចំណុចភ្នំកី ត្រង់និយាមកាលេខ (៤៤៥៦៥៣-១៥០១២១៧) បានទប់ស្កាត់ទីតាំងក្រុមហ៊ុនកាយរុករករ៉ែ១កន្លែង ពេលកម្លាំងមកដល់ជនសង្ស័យរត់គេចខ្លួនបាត់ បន្សល់ទុកនៅវត្ថុតាងរួមមាន៖ អេស្កាវទ័រចំនួន.១គ្រឿង, ហ្សាស័រចូកដី ចំនួន១គ្រឿង, ម៉ូតូ ១គ្រឿង។

 

បច្ចុប្បន្នកម្លាំងជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានអូសយកទៅរក្សាទុកនៅស្នាក់ការដើម្បីមានចំណាត់ការទៅតាមច្បាប់ ៕







ដោយ ៖ រ៉ាស៊ី 



Post a Comment (0)
Previous Post Next Post