អគ្គីភ័យឆាបឆេះផ្ទះ០១ខ្នង នៅស្រុកបវេល
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អគ្គីភ័យឆាបឆេះផ្ទះ០១ខ្នង នៅស្រុកបវេល

បាត់ដំបង ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រុមទី០១ ភូមិដង្កោរពេន ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។

 

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះដែរបានបណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង ទំហំ  ៧ម៉ែត្រx៨ម៉ែត្រ ធ្វើអំពីឈើរនាបក្ដា ដំបូលប្រក់ស័ង្កសី ឆេះខូចខាត៨០%រួមជាមួយសំភារៈខូចខាតមាន! ,ស្រូវ១០ការ៉ុង ,អង្ករ៥០គីឡូ ,ជញ្ជីង០១ ,កង់ជិះ០១ ,នឹងសម្ភារះមួយចំនួនគិតជាទឹកប្រាក់អស់ប្រហែល ២២លានរៀល ដែលម្ចាស់ផ្ទះឈ្មោះ ប៉ោ គន់ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

 

ករណីអគ្គីភ័យខាងលើនេះកម្លាំងជំនាញបានចេញរថយន្ដពន្លត់អគ្គីភ័យទៅដល់កន្លែងកើតហេតុដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ព្រោះពីអធិការរដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុមានចំងាយឆ្ងាយប្រហែល១៥គីឡូម៉ែត្រ ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post