មហាជនសម្រុកទស្សនាគាំទ្រព្រឹត្តិការណ៍ប្រកួតបាល់ទាត់ រវាងក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់ស.ស.យ.ក ខេត្តបន្ទាយមានជ័យ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មហាជនសម្រុកទស្សនាគាំទ្រព្រឹត្តិការណ៍ប្រកួតបាល់ទាត់ រវាងក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់ស.ស.យ.ក ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ មហាជនយ៉ាងច្រើនសម្រុកទៅទស្សនាគាំទ្រការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា(CFSS) ក្រោមប្រធានបទ «កម្លាំងសាមគ្គី ដើម្បីជួរមុខ និងសន្តិភាព»

 

ការក្រួកនេះប្រព្រឹតទៅនៅលើទីលានកីឡានៃវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ។

 

លោក កែ សួនសុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍និងបើកកម្មវិធី ប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា(CFSS) ក្រោមប្រធានបទ «កម្លាំងសាមគ្គី ដើម្បីជួរមុខ និងសន្តិភាព» ព្រឹទ្ធិការរប្រកួតនេះមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្តប្រធាន.អនុប្រមន្ទីរជុំវិញខេត្ត និងទស្សនិកជនប្រមាណជាង ៧០០០នាក់ទស្សនា។


ព្រឹត្តិការណ៍នេះរៀបចំក្នុងគោលបំណង៖ កៀរគរមូលនិធិសប្បុរសធម៌ ជួយឧបត្ថម្ភគាំទ្របន្តដល់បងប្អូនវីរកងទ័ព និងប្រជាជនភៀសសឹក, លើកទឹកចិត្ត និងសម្ដែងការ អរគុណ ដឹងគុណ ចំពោះបងប្អូនវីរកងទ័ព និងគាំទ្រលើកទឹកចិត្តពួកគាត់ ជានិច្ច ក្នុងគ្រប់កាលៈទេសៈ, ពង្រឹងសាមគ្គីភាពជាតិ គាំទ្រគ្នា ជួយគ្នា រួមសុខរួមទុក្ខជាមួយគ្នា « ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ក្នុងបុព្វហេតុការពារជាតិ និងសន្តិភាព។

 

ការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់មិត្តភាព និងសប្បុរសធម៌ យ៉ាងស្វិត ស្វាញអស់រយៈពេល១ ល្ងាច នេះ ជាលទ្ធផ លស្មើគ្នា ក្រុមបា ល់ទាត់តារា កម្ពុជា ទាត់ចូ លបានចំនួន៣គ្រាប់ ចំណែកក្រុម កីឡាក រស ហភាពស ហព័ន្ធយុ វជនកម្ពុជាខេត្តបន្ទាយមានជ័យ ទាត់ចូលបានចំនួន ៣គ្រាប់។

 

លោក បានបញ្ជាក់ទៀតថា សម្រាប់ ការប្រគួតនេះ ការចាញ់ ឈ្នះវាមិនសំខាន់នោះទេ តែអ្វីដែលសំ ខាន់គឺ ស្មារតីនៃការរាប់អាន និងមានសាមគ្គីភាព រវាងកីឡាករនិងកីឡាករតែប៉ុណ្ណោះ។

 

ក្រោយ ពីបញ្ចប់នៃ ការប្រកួតលោក កែ សួនសុភាព បានធ្វើសេចក្ដីអំពាវនាវទៅដល់បងប្អូន ឬសមា ជិក សមាជិការ សហព័ន្ធសហភាពយុវជនកម្ពុជា ក៏ដូចជាក្រុមកី ឡាករទាំងអស់ ទាំងអស់ចូលរួ មក្នុងកម្មវិ ធីដាំដើមឈើនៅជុំរុំភៀសសឹកដែលកំពុងស្នាក់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុក ស្វាយ ចេក ខេត្តបន្ទាយ មានជ័យ៕

















Post a Comment (0)
Previous Post Next Post