បាត់ដំបង ៖
អគ្គីភ័យបានឆាបឆេះរោងចិញ្ចឹមជ្រូកមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង
០៧និង០០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រុមទី២១ ភូមិកោះរាម ឃុំខ្នាចរមាស
ស្រុកបវេល ខេត្តបាត់ដំបង ។
ករណីអគ្គីភ័យខាងលើនេះដែរបានបណ្តាលអោយឆាបឆេះរោងជ្រូក០១ខ្នងទំហំ ៥ម៉ែត្រx១២ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី
ឆេះខូចខាតប្រហែល៣០%
រួមជាមួយសំភារៈខូចខាតមានម៉ូតូម៉ាកវេវសេរីចាស់ចំនួន០១គ្រឿងនឹងសម្ភារះមួយចំនួនទៀតគិតជាទឹកប្រាក់អស់ប្រហែល
១២លានរៀល ដែលមានម្ចាស់ឈ្មោះ រ៉ាល់ មុនី ភេទប្រុស
អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរភ្លាមៗនោះកម្លាំងជំនាញបានចេញរថយន្ដពន្លត់អគ្គីភ័យទៅដល់កន្លែងកើតហេតុដើម្បីអន្តរាគមន៍បាញ់ពន្លត់ប៉ុន្តែចូលពុំរួច តែត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយពន្លត់អោយរលត់ទាំងស្រុងដោយមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ៕
ដោយ ៖ សាលី


