បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងសង្កាត់ម្កាក់ ជាង៥០ខ្នង កាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦មិញ ។ ព្រមទាំងបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីធ្វើការជួយរុះរើនិងជួសជុលផ្ទះជូនបងប្អូនប្រជាពលរដ្ឋភ្លាមៗផងដែរ ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលតែងតែកើតមានឡើង
ដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម ដែលបណ្តាលឱ្យប៉ះពាល់ទ្រព្យសម្បត្តិ ផ្ទះសំបែង
និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តម អភិបាលខេត្ត
ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន
ត្រូវដាំកូនឈើឱ្យច្រើនទៅតាមលទ្ធភាពអាចធ្វើទៅ បានដើម្បីបញ្ចៀសនូវាតុភូតធម្មជាតិផ្សេងៗដូចជា
ដូចជាខ្យល់កន្ត្រាក់ជាដើម។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៥ និង៥៥នាទី ថ្ងៃទី៣
ខែឧសភា ឆ្នាំ២០២៦ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិសាស្ត្រសង្កាត់ម្កាក់
ប៉ើងដំបូលផ្ទះចំនួន៥៣ខ្នងផ្ទះ ក្នុងនោះមានភូមិម្កាក់ ចំនួន២ខ្នង, ភូមិតាម៉ា ចំនួន៥១ខ្នង
។
ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ
ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ បានជួយឧបត្ថម្ភជាស័ង្កសីសម្រាប់ជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋជាង៧០០សន្លឹកផងដែរ
៕











