បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល
នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត
ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០០គ្រួសារ
នៅក្នុង អំបិល និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិសេសសម្តេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ
ជូនចំពោះបងប្អូនប្រជានពលរដ្ឋដោយក្ដីនឹករលឹក។
ឯកឧត្ដមបន្តថា ដោយមើលឃើញអំពីភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្ដម និងក្រុមការងារក្រុង សង្តាក់ បានធ្វើការរៀបចំនូវអំណោយមានអង្ករ គ្រឿង ឧបភោគ បរិភោគ ជូនបងប្អូនពលរដ្ឋសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយមិនទុក្ខឱ្យបងប្អូនណាម្នាក់ រងទុក្ខវេទនាដោយសារអត់អាហារទទួលទានឡើយ ៕











