បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០៣នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នានៅវេលាម៉ោង
១១និង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវប្រសព្វតាំងណាំសែ
ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1AF-0272 បើកបរដោយស្រ្តីម្នាក់
និងអ្នករួមដំណើរជាម្តាយចំណាស់ម្នាក់ ទិសដៅពីត្បូងទៅជើង (ឆ្លងផ្លូវ)
ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AE-5783 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត
ក្នុងល្បឿនយ៉ាងលឿន
បានជ្រុលមកបុកគ្នាពេញទំហឹងបណ្តាលអោយស្ត្រីចំណាស់ខាងលើរងរបួសធ្ងន់
ចំណែកពីរផ្សេងទៀតរងរបួសស្រាល។
ក្រោយពេលកើតហេតុជនរងគ្រោះ០២នាក់ម្តាយនិងកូនស្រីត្រូវបានសាច់ញាតិដឹកទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី

