ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹងបណ្តាលអោយមនុស្សប្រុសស្រី០៣នាក់ រងរបួសធ្ងន់ស្រាល
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹងបណ្តាលអោយមនុស្សប្រុសស្រី០៣នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ មនុស្សប្រុសស្រី០៣នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នានៅវេលាម៉ោង ១៩និង១៥នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចខាងជើងផ្សារវត្តតាមិម ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

 

ពលរដ្ឋបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1O-1726 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់ ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1C-7187 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលអោយ ភាគីអ្នកបើកបរម៉ូតូខាងលើរងរបួសធ្ងន់(ត្រូវមុខនិងភ្នែក ចំណែកពីរផ្សេងទៀតរងរបួសស្រាល។

 

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចមកវាស់វែងធ្វើកំណត់ហេតុដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕



ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post