ផ្ទុះធុងហ្គាសដាំបាយ បង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកភ្នំព្រឹក
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ផ្ទុះធុងហ្គាសដាំបាយ បង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកភ្នំព្រឹក

បាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង០៦និង២០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិ​ អន្លង់ក្រូច ឃុំ​បួរ​ ស្រុកភ្នំព្រឹក​ ​ខេត្ត​បាត់ដំបង​ ។

 

កករណីអគ្គីភ័យខាងលើនេះដែរបណ្តាលអោយឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងទំហំ ៤ម៉ែត្រX៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ចាំងស័ង្កសី ឆេះអស់ទាំងស្រុង ជាមួយសម្ភារៈម៉ូតូម៉ាកហុងដាឌ្រឹមចំនួន០២គ្រឿង និងសម្ភារះប្រេីប្រាស់មួយចំនួនសរុបជាទឹកប្រាក់ចំនួន ១៥,៥០០,០០០រៀល ដែលមានម្ចាស់​ឈ្មោះ​ វ័ន សុភា ភេទប្រុស​ អាយុ​ ៦៥ឆ្នាំ មានទីលំនៅភូមិអន្លង់ក្រូច ស្រុកភ្នំព្រឹក​ ខេត្ត​បាត់ដំបង ។

 

ករណីគ្រោះអគ្គីភ័យខាងលើនេះដែរ មន្ត្រីនៅមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋបានចេញជួយអន្តរាគមន៍ពន្លត់ដោយជោគជ័យទើបមិនបង្កអោយឆេះរាលដាលទៅផ្ទះអ្នកដទៃបាន ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post