បាត់ដំបង ៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម
ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ
និងដឹកជញ្ជូនខេត្តបាត់ដំបង
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្តុលតាហែន និងឃុំឃ្លាំងមាស
និងលោកជំទាវ វង្ស ជីវ៉ា ព្រួញ រិទ្ធថា ព្រមទាំងសហការី
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ចា សារៀង អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ
អង្គភាពភូមិ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ
និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន
១១៦គ្រួសារ មកពី៦ភូមិ ក្នុងឃុំឃ្លាំងមាស នៃស្រុកបវេល។
ក្នុងជំនួបសំណេះសំណាលសួរសុខទុក្ខ
និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ
ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតខាងលើនេះដែរ ឯកឧត្តម ព្រួញ
រិទ្ធថា បានមានប្រសាសន៍ថា
ថ្បិតតែអំណោយនាពេលនេះវាមានតិចតួចតែវាជាទឹកចិត្តចេញពីបេះបូង ហើយប្រសិនបើពុកម៉ែ
បងប្អូន យាយតា មានការខូចខាតសូមរាយការណ៍ទៅកាន់មេភូមិ ឬមេឃុំ
នៅក្នុងមូលដ្ឋានជាពិសេសសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់
សូមចូលរួមទីមួយកុំពាក់ព័ន្ធនិងជៀសអោយឆ្ងាយពីគ្រឿងញៀន,ទីពីរសូមជួយទប់ស្កាត់ និងរាយការណ៍រាល់សកម្មភាពក្មេងទំនើង, ទីបីសូមចូលរួមគោរពច្បាប់ចរាចរណ៍ ,និងទីបួនសូមចូលរួម
ពហិការឈប់ប្រើប្រាស់របស់ថៃទាំងអស់គ្នា។
គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន ,អង្គរ ,ទឹកសុទ្ធ ,មី ,ទឹកស៊ីអ៊ីវ ,ទឹកត្រី ៕
ដោយ ៖ សាលី







